មុនធ្វើការសំភាសន៏


. ការចាប់ផ្តើមធ្វើបទសំភាសន៍


• នែនាំខ្លួនរបស់អ្នកដោយប្រាប់ឈ្មោះនិង
តំណែងរបស់អ្នក
• ពន្យល់អោយបានច្បាស់លាស់ថាហេតុអ្វី
លោកអ្នកចង់និយាយជាមួយគេ
• ត្រូវឆ្លើយរាល់សំនួរគ្រប់ពេល អោយបាន
ពេញលេញតាមដែលអ្នកអាចធ្វើទៅបាន
ដោយមិន រំលោភទៅលើសិទិ្ធរក្សាការសំងាត់របស់អ្នកដ៍ទៃទៀត ។

2. បរិយាកាសជុំវិញ ៖ (ការបង្កើតបរិយាកាសដែលមានសុវត្ថិភាព)


• នៅក្នុងការិយាល័យ វាមានលក្ខណះងាយស្រួលជាងការទៅសួរដល់ផ្ទះ
• ត្រូវអោយច្បាស់លាស់ថានឹងមិនមានអ្វីមកបង្អាក់អ្នក ហើយអោយច្បាស់ថាអ្នកអាចនិយាយ ក្នុងលក្ខណះដែលអាចរក្សាការសំងាត់បាន ។
• អនុញាតិអោយគេជ្រើសកន្លែងដែលគេចង់អង្គុយនិយាយ
• ត្រូវអង្គុយយ៉ាងណាដើម្បីអោយអ្នកអាចសង្កេតពីប្រតិកម្មនានា ។

3. ឥរិយាបទ ៖


• ត្រូវមានកាយវិការចេះគោរព
• ត្រូវចេះផ្តល់ពត៌មាន
• ត្រូវចេះទទួលយក និង មិនវិនិច្ឆ័យ
• ត្រូវបង្ហាញថាអ្នកចាប់អារម្មណ៍

4. ជំនាញនិង វិធីសាស្រ្ត


• ប្រើសំនួរបើក - អ្នកណា. ពេលណា. អ្វី. និង ហេតុអ្វី (លើកលែងតែពេលណាអ្នកចង់ធ្វើការ បញ្ជាក់អោយច្បាស់ថា អ្នកយល់នូវអ្វីដែលគេបាននិយាយ )
• ប្រើភាសាកាយដែលជួយជំរុញទឹកចិត្ត
• ស្តាប់ដោយប្រុងប្រយ័ត្ន និង ដោយពិចារណា
• បង្ហាញអោយឃើញថាអ្នកបានស្តាប់ដោយធ្វើការសង្ខេប
• អនុញាតិអោយគេបញ្ចេញនូវអារម្មណ៍
• ត្រូវចេះយល់ពីអារម្មណ៍
• បញ្ជាក់ពត៌មានអោយច្បាស់ដោយសំរួលនូវសំនួរអោយសាមញ្ញសាជាថ្មីឡើងវិញ
• សួរដើម្បីបញ្ជាក់បើសិនជាអ្នកមិនយល់
• លើកទឹកចិត្តអោយពួកគេលើកឡើងនូវដំណោះស្រាយរបស់ពួកគេ
ធ្វើការកត់ត្រា ខ្លះនូវពេលសំភាសន៍

0 comments:

Post a Comment

 

Blogger news

Blogroll

About