នៅប្រទេសកម្ពុជាយើងគឺជាប្រទេសមួយដែលសំបូរទៅដោយសម្បត្តិធម្មជាតិដ័ស្រស់បំព្រងដែលជាមោទះភាពរបស់ខ្មែរយើង ហើយប្រជាជនជាងប្រមាណ៨៥%ជាកសិករធ្វើស្រែចំការដើម្បីចិញ្ចឹមជីវិត ។
ឃើញថានារដូវនេះផងដែរដែលជារដូវវស្សាបាឈានចូលមកដល់បទៀតហើយ ប្រជាកសិករ
ខ្មែរយើងចាប់ផ្តើមបង្ករបង្កើតផលនៅតាមបណ្តាតំបន់ផ្សេងៗគ្នា ព្រោះនៅទីនោះមានភ្លៀងធ្លាក់គ្រប់គ្រាន់ដែលអាចធ្វើ អោយពួកគាត់ចាប់ផ្តើមធ្វើស្រែចំការបាន ។ ទន្ទឺមនឹងនេះផងដែរសូមអោយបងប្អូនមានការប្រុងប្រយ័ត្ន
ជាមួយបញ្ហារន្ទះបាញ់ ឃើញថាក្នុងឆ្នាំ២០១១នេះមានបញ្ហារន្ទះបាញ់បានកើតឡើងជាញឹកញាបណាស់
ក្នុងប្រទេសកម្ពុជាយើងដូច្នេះសូមបងប្អូនមានការប្រុងប្រយត្នចំពោះបញ្ហារន្ទះនេះផង ។
ចំនុចគួរជៀសវាង
ករណីលោកអ្នកធ្វើដំណើរទៅណាមកណាពេលមានភ្លៀងធ្លាក់ខ្លាំងគួរឈប់រកកន្លែងជ្រកសិនទើបប្រសើរ រងចាំមេឃឈប់ភ្លៀងសុំបន្តដំណើរទៅមុខទៀតទើបប្រសើរ
កុំដើរជិតឬក្រោមខ្សែរភ្លើងឬក៏តំបន់ណាមានវារីអគ្គិសនីខ្ពស់ព្រោះវាងាយនិងស្រូបតុភូតរន្ទះដែលជាហេតុធ្វើអោយរន្ទះបាញ់ ..
• កុំនៅជិតពាំងដាក់ទឹកធំៗខណះដែលមេឃកុំពុងនឹងភ្លៀងធ្លាក់ខ្លាំ
• កុំប្រើប្រាស់ស្នូរហាលខោអាវដែលធ្វើពីដែកលួសព្រោះវាងាយនឹងស្រូបពីបាតុភូតរន្ទះបាញ់
• ត្រូវពាក់ស្បែកជើងណាដែលស្ងួតក្នុងករណីណាដែលចាំបាច់ពេលមេឃកំពុងមានភ្លៀងធ្លាក់(ពេលចុះមកក្រោមផ្ទះជាដើម
បើមិនចាំបាចទេកុំចុះប្រសើជាជាង)។
បើអង្គុយក្រោមផ្ទះទេសូមលើកជើងអោយបានផុតពីដីកុំអោយសើមឬទទឹកអីសោះព្រោះបើកាលណាបើជើងរបស់យើង
មានសណើមឬក៏ខ្លួនប្រាណយើងទទឹកពេលមានរន្ទះបាញ់វាងាយនឹឆក់ព្រោះទឹកមានចរន្តអគ្គិសនី ។
សូមជំរាបផងដែរមុនពេលបងប្អូនចង់ធ្វើដំណើរទៅណាមកណាទៅទីជិតឬឆ្ងាយសូមគិតគូរទៅលើអាកាសធាតុផង ។
បាទជាចុងក្រោយក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបហើយក៏ជាសិស្សដែលកំពុងសិក្សាផ្នែកសារព័ត៍មាននេះសូមជួយផ្តល់ជាមតិខ្លះចែកជូនដល់បងប្អូន បើមានចំនុចខ្វះខាត់សូមជូយធ្វើកាកែរតម្រូវផងយើងខ្ញុំរង់ចាំមតិរះគុណពីសំណាក់បងប្អូន
ដោយក្តីសោមនរីរាយ ដូចពាក្យមួយឃ្លាបានពោលថា<រះគុណដើម្បីស្ថាបនា>
សូមអរគុណ.......!
Subscribe to:
Post Comments (Atom)
Hello from Clearwater Florida USA!
ReplyDeleteGreat Blog!!!!
Give me a shout sometime: www.wkid967fm.com