- លក្ខខ័ណ្ឌនៃការបើកបរ
- ពាក្យថាម៉ូតូគឺមានម៉ូតូកង់2(ទោចក្រយានយន្ត) ម៉ូតូកង់3(ត្រីចក្រយានយន្ត) និងម៉ូតូសណ្តោងរ៉ីម៉ក ។
- ប័ណ្ណបើកបរមានពីរប្រភេទគឺ៖
- ប្រភេទក២ដសម្រាប់ម៉ូតូកង់2 ដែលមានទំហំស៊ីឡាំងលើសពី125សង់ទីម៉ែត្រគូប និង ម៉ូតូកង់ប3 ព្រមទាំងម៉ូតូមានសណ្តោងរ៉ីម៉កផង ហើយអ្នកបើកបរគ្រប់រូបត្រូវមានអាយុ
យ៉ាងតិច 18ឆ្នាំ ។
នៅក្នងមាត្រា61នៃច្បាប់ចរាចរណ៏ផ្លូវគោកបានចែងថានគរបាលចរាចរណ៏មានសិទ្ធិដកប័ណ្ណបើកបរព្យូរទុកមិនលើសពីមួយខែក្នុងករណីដូចខាងក្រោម៖
- ការបើកបរខុសទិសរបស់ចរាចរណ៍ ឬបើកបរតាមទិសចរាចរណ៍ដែលមានដាក់សញ្ញាហាមឃាត ។
- ការបើកបរដោយលើសពីល្បើនដែលបានកំនត់ក្នុងច្បាប់(40km/h) ។
- ករណីមិនគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ ។
- មិនគោរពផ្លាកសញ្ញាឈប់ ឬភ្លើងសញ្ញាចរាចរណ៍ពណ៍ក្រហម ឬក្រហមភ្លឹបភ្លែតៗ។
- អ្នកមានប័ណ្ណបើកបរប្រភេទ ក ខ គ ឃ ឬងអាចបើកបរម៉ូតូ
ក្នុងមាត្រា74នែច្បាប់ចរាចរណ៍បានចែងថាជនណាបើកបរយានដោយគ្មានប័ណ្ណ
បើកបរ ឬក្នុងរយះពេលប័ណ្ណបើកបរបានដកហូតព្យូរទុក ឬទុកជាមោឃះត្រូវ
ផ្តន្ទាទោសដាក់ពន្ធនាគារពីប្រាំមួយ(៦)ថ្ងៃទៅមួយ(១)ខែ និងពិន័យជាប្រាក់ពី 25 000រៀល ទៅ 200 000រៀល ។
1.២ ការពិសារគ្រឿងស្រវិង ឬប្រើប្រាស់គ្រឿងញៀន
ការពិសារគ្រឿងសវឹង ឬប្រើប្រាស់គ្រឿងញៀនត្រូវបានហាមឃាតដូចខាងក្រោម៖
នៅក្នុងចំនុចទី១០ មាត្រា៩ នៃច្បាប់ចរាចរណ៍ផ្លូវគោក
-ហាមអ្នកបើកបរពិសារជាតិស្រវិងដែលធ្វើឲ្យមានអត្រាជាតិអាកុលចាប់ពី0,25មីលីម៉ែត្រខ្យល់ឬចាប់ពី0,5ក្រាមក្នុងមួយលីតឈាមឡើងទៅ ។
- ចំពោះអ្នកប្រើប្រាស់គ្រឿងញៀនត្រូវបានហាមឃាត់ជាដាច់ខាត ដូចជាការចាក់ ជក់ និងលេបជាដើម ។
1.3 មួកការពារសុវត្ថិភាព
នៅចំនុចទី៤នៃមាត្រា៩នៃច្បាប់ចរាចរណ៍ផ្លូវគោកបានតម្រូវឲ្យអ្នកបើកបរម៉ូតូកង់២ម៉ូតូកង់៣និងម៉ូតូសណ្តោងរ៉ីម៉កពាក់មួកសុវត្តិភាព ។ចំពោះអ្នកដែលជិះជាមួយគួរតែពាក់មួកផងដែរដើម្បីការពារក្បាល់នៅពេលដែលមានគ្រោះថ្នាក់ព្រោះថាគ្រោះថ្នាក់មិនអាចស្មានដឹងឡើយ។
(ស្រង់ចេញពីសៀវភៅក្រុមការងាររបស់អគ្គនាយកដ្ឋានដឹកជញ្ជូន)
សូមអរគុណ !!!
0 comments:
Post a Comment