ស្ថានភាពទូទៅនៃចរាចរណ៏កម្ពុជា


គ្រោះថ្នាក់ចរាចរណ៏បាននឹងកំពុងតែក្លាយជាបញ្ហាដ៏ធំចំពោះសាធារណះនិងការអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិ ។ តាមការសិក្សានារយះពេលកន្លងមកបានបង្ហាញថា ប្រទេសកម្ពុជាមានកំណើនគ្រោះថ្នាក់ខ្លាំង
នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាគ្រោះ
ថ្នាក់ខ្ពស់នៅក្នុងតំពន់ ។មានមូលហេតុមួយចំនួនដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៏កើតមានឡើង
   - មានកំណើនសេដ្ឋកិច្ច នាំឲ្យមានកំណើនមធ្យោបាយធ្វើដំណើរ
   - ការកែលំអហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលអាចឲ្យប្រជាជនធ្វើដំណើរបាន
ឆ្ងាយ និងក្នុងល្បឿនលឿងនៅពេលបើកបរ
   - មានកំណើនប្រជាពលរដ្ឋកាន់តែច្រើនឡើង 
  តាមការសិក្សាក៏បានបង្ហាញឲ្យឃើញពីផលដែលប៉ះពាល់ដល់កំលាំងពលកម្មសង្គម និង សេដ្ឋកិច្ចថែមទៀតផង ។
  ដើម្បីដោះស្រាយនូវផលវិបាកខាងលើនេះ គណះកម្មធិការជាតិសុវិភាពចរាចរណ៏ផ្លូវគោក
បានសហការជាមួយធង្ការនានា  ក្នុងការរៀបចំ និងអនុវត្តន៏ផែនការសកម្មភាព15ចំនុចរបស់ខ្លួន
ដើម្បីសំរេចឲ្យបាននូវគោលដៅរួមសំរាប់ប្រទេសនៅក្នុងតំបន់គឺ មុនដំណាច់ឆ្នាំ2010 ឲ្យមានអត្រាអ្នកស្លាប់ក្រោម10នាក់ក្នុងយានយន្ត 10 000គ្រឿងក្នុងមួយឆ្នាំ និងក្រោម2នាក់
នៅមុខដំណាច់ឆ្នាំ2020 ។ដើម្បីសំរេចគោលដៅខាងលើនេះជាការចំបាច់បំផុតត្រូវតម្រូវឲ្យមាន
ការចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប់ ។ការចូលរួមពីប្រជាពលរដ្ឋគឹជាកត្តាចម្បងដែលមិនអាច ខ្វះបានសូមចូលរួមទាំងអស់គ្នាដើម្បីប្រទេស ។ សូមអរគុណ !!!

0 comments:

Post a Comment

 

Blogger news

Blogroll

About