អ្នកបើកបរយានជំនិះ
មាត្រាទី៩
គ្រប់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវអនុវត្តិនូវធានការដូចខាងក្រោមៈ
១-អ្នកបើកបយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី៤៩សង់ទីម៉ែត្រគូបឡើងទៅ ត្រូវមានប័ណ្ណបើកបរទៅតាមប្រភេទយានយន្ត
២-នៅពេលបើកបរយានជំនិះអ្នកបើកបរត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចហើយ
ស្ថិតក្នុងស្ថានភាពដែលអាចធ្វើសកម្មភាពបើកបរបានយ៉ាងស្រូល និងឆាប់រហ័សជាពិសេសលទ្ធភាពនៃការធ្វើចលនាមនត្រូវអោយមានការរំខានឡើយ។
ហាមផ្ទុកអ្នកដំណើរឬទំនិញ ឬថវត្ថុផ្សេងៗដែលនាំអោយបាំងភ្នែកអ្នកបើកបរ។
៣-អ្នកបើកបរនិងអ្នកដំណើរដែលជិះនៅលើកៅអីខាងមុខនៃរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់
សុវត្តិភាពជាដាច់ខាត។
៤-អ្នកបើកបរទោចក្រយានយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ីម៉កត្រូវពាក់មួកសុវត្តិភាព៊
៥-ហាមផ្ទុកមនុស្ស ឬទំនិញពីមុខអ្នកបើកបរ
៦-ហាមក្មេងអាយុក្រោម១០ឆ្នាំអង្គុយនៅខាងមុននៃរថយន្តដោយគ្មានមនុស្សចាស់
អង្គុយនៅជាមួយ ឬនិងគ្មានពាកខ្សែក្រវ៉ាតសុវត្តិភាព។
៧-ទារកមានអាយុទិចជាង១០ខែត្រូវដាក់ក្នុងកៅអីសម្រាប់ទារកដេក និងមានខ្សែក្រវ៉ាតសុវត្តិភាពហើងចងផ្អែកកៅអីនោះអោយជាប់ទៅនិងកៅអីក្រោយនៃរថយន្ត។
ការប្រើភ្លើង និង សូរស័ព្ទយានជំនិះ
នៅពេលយប់ ឬនៅពេលថ្ងៃកាលណាមើលមិនឃើញច្បាស់គ្រប់គ្រាន់ ដូចជានៅពេលមានភ្លៀងធ្លាក់ខ្លាំង ចុះអ័ព្ទ ឬឆ្លងកាត់ផ្លូវក្នុងរូងអ្នកបើកបរយាននៅលើទ្រូងផ្លូវ ត្រូវប្រើប្រាស់ផ្លើងសញ្ញាតាមល័ក្ខខ័ណ្ឌដូចខាងក្រោមៈ
១ ក្នុងករណីកុំពុងបើកយានយន្តៈ
ក ភ្ផើងហ្វា នៅពេលយប់នៅលើទ្រូងផ្លូវដែលគ្មានអគ្គិសនីបំភ្លឺជាទូទៅត្រូវប្រើភ្លើងហ្វា ដើម្បីមើលទៅមុនអោយបានឆ្ងាយ តែត្រូវប្រុងប្រយ័ត្នកុំអោយរំខានដល់ចរាចរណ៍ ដែលមកពីទិសផ្ទុយ ។ ហាមបើកភ្លើងះហ្វានៅទីក្រុងឬនៅតាមទីប្រជុំជនដែលមានភ្លើងអគ្គិសនីបំភ្លើគ្រប់គ្រាន់លើក
លែងតែករណីធ្វើសញ្ញាសុំជែង ឬសុំបើកផ្លូវដោយប្រើឆ្លាស់ជាមួយភ្លើងកូដ។
ថ្មើរជើងនិងអ្នកជិះ ឬអ្នកដឹកសត្វ
ថ្មើរជើង និងអ្នកដឹកសត្វឬអ្នករុញរទេះដៃត្រូវគោរពភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ឬសញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍។
អ្នកថ្មើរជើងត្រូវអនុវត្តដូចខាងក្រោម៖
១-ហាមប្រើប្រាស់ទ្រូវផ្លូវបើនៅសាងខាងទ្រូវផ្លូវមានចិញ្ចើមផ្លូវ ឬជាយផ្លូវដែលជាកន្លែងសម្រាប់បម្រុងទុកអោយអ្នកថ្មើរជើងទៅមក។
២-អនុញ្ញាតអោយប្រើប្រាស់ទ្រូវផ្លូវបើចិញ្ចើមផ្លូវ ឬជាជាយផ្លូវគ្មានលទ្ធភាពអោយអ្នកថ្មើរជើងប្រើប្រាស់បាន ហើយត្រូវដើរអោយកៀកជិតចិញ្ចើមផ្លូវតាមទិសចរាចរណ៍។
៣-គ្រប់អ្នកថ្មើរជើងដែលមានបំណងចង់ធ្វើដំណើរចង់ឆ្លងការទ្រូងផ្លូវមិនត្រូវឈាន
ចូលទ្រូងផ្លូវដោយគ្មានការប្រុងប្រយ័ត្នឡើយ។អ្នកថ្មើរជើងត្រូវឆ្លងកាត់តាមគំនួសញ្ញាស
ម្រាប់ថ្មើរជើង បើសិនមានគំនូសសញ្ញាសម្រាប់អ្នកថ្មើរជើងនៅជិតនោះ។
៤-នៅកន្លែងដែលមានគំនូសសញ្ញាសម្រាប់អ្នកថ្មើរជើងឆ្លងកាត់៖
-ថ្មើរជើងត្រូវគោរពតាមបញ្ជាភ្នាក់ងារនគរបាលចរាចរណ៍ ឬតាមសញ្ញាភ្លើងសញ្ញាចរាចរណ៍។
-នៅកន្លែងដែលគ្មានភ្លើងសញ្ញាចរាចរណ៍ឬក៏គ្មានភ្នាក់ងារនគរបាលចរាចរណ៍បញ្ជាទេ អ្នកថ្មើរជើងមុននិងធ្វើដំណើរឆ្លងកាត់ទ្រូងផ្លូវត្រូវប្រាកដថាការឆ្លងកាត់នេះពុំបណ្តាលអោយ
មានគ្រោះថ្នាក់អ្វីឡើយដោយប្រមាណគិតដល់ភាពមើលច្បាច់នៅចម្ងាយនិង ល្បឿនរបស់យានដែលកំពុងរត់នៅលើទ្រូងផ្លូវ។
0 comments:
Post a Comment