ដើម្បីចៀសវាគ្រោះថ្នាក់ចរាចរអ្នកបើកបរត្រូវចេះគួរសមយល់ទុកធុរៈត្រូវ
ចេះអត់អោនអោយគ្នាទៅវិញទៅមកឬចេះអនុគ្រោះចំពោះការខុសឆ្គង
បន្តិបន្តួចនៃអ្នកបើកបរដូចគ្នានិងអ្នកប្រើប្រាស់ផ្លូវដូចគ្នាទោះបីជាយើង
ស្ថិតក្នុងស្ថានភាពត្រូវច្បាប់ក៏ដោយ។នៅពេលមានភ្លៀងធ្លាក់មានភក់មិន
អាចធ្វើការចៀសគ្នាបានហើយមានអ្នកថ្មើរជើងនៅទីនោះអ្នកបើក បរ
ត្រូវបន្ថយល្បឿនតិចៗដោយប្រុងប្រយ័ត្នជៀសវាងកុំអោយខ្ចាយភក់ទៅ
លើអ្នកដ៏ទៃ និងអ្នកថ្មើរ ជើងដែលធ្វើដំណើរនៅជិតលោកអ្នក។
អ្នកបើកបរខ្លះទាសជាខ្លួនមានសិទ្ធិទៅមុនក៏សុខចិត្តទុកផ្លូវអោយយើង
ទៅមុនដែរបើលោកអ្នកជួបនៅបញ្ហានេះលោកអ្នកគួរលើកដៃឬងក់ក្បាល់
ជាសញ្ញាដើម្បីបញ្ចាក់ថាជាសញ្ញាអរគុណ។ការចតយានយន្តទទឹងទទែង
ក៏ជារឿងមួយនៃការខ្វះសុជិវធម៏មួយចំពោះអ្នកបើកបរគ្រប់ប្រភេទ ហើយក៏ជារឿងមួយដែលខុសនឹងច្បាប់ផងដែរ។ចំពោះការប៉ះទង្គិចគ្នា
បន្តិបន្តួចត្រូវចេះដោះស្រាយគ្នាដោយមានភាពអនុគ្រោះគ្នាទៅវិញទៅ
មក គូរជៀសវាងនូវការប្រើប្រាស់អំពើហឹង្សាដាក់គ្នាដែលបង្ករអោយ
មានបញ្ហា។ នៅតាមទៅក្រុងទីរួមខេត្តឬនៅតាមទីប្រជុំជនរថយន្ត
ទេសចរណ៍ទាំងអស់ត្រូវកំណត់ល្បឿនមិនលើស ពី៤០ គម/ម៉ឡើយ។
អ្នកបើកបរអាចប្រើសូស័ព្ទស៊ីផ្លេនៅពេលថ្ងៃពេលសុំជែងនិងមិនត្រូវ
ប្រើនៅជិតមន្ទីរពេទ្យនិងនៅតាមតំបន់ណាដែលមានដាក់សញ្ញាហាម
ស៊ីផ្លេឡើយ។នៅពេលដែលឃើញមានមនុស្សចាស់ជរាកុមារសិស្សា
នុសិស្សកុំពុងឆ្លងកាត់ទ្រូវថ្នល់អ្នកបើកបរគ្រប់រូបត្រូវឈប់ដើម្បីផ្តល់
ឪកាសអោយអ្នកធ្វើដំណើរបានឆ្លងកាត់ផ្លូវប្រកបដោយសុវត្តិភាព។
អ្នកបើកបរក្នុងល្បឿនយឺតៗត្រូវបើកអែបមកខាងស្តាំដៃដើម្បីទុកផ្លូវ
អោយរថយន្តដែលមានការប្រញាប់ដោយមានធុរៈឆ្លងកាត់ទៅមុន
ដើម្បីជៀសវាងការមានគ្រោះថ្នាក់។ នៅពេលមានរថយន្តធ្វើសញ្ញា
សុំផ្លូវ សុំជែង បើខាងមុខគ្មានឧបសគ្គអ្វីទេត្រូវប្រញាប់បើកផ្លូវអោយ គេបានទៅមុនក្នុងករណីគ្មានរថយន្តផ្សេងៗដែលធ្វើដំណើរបញ្ចាស់
ទិសជាមួយលោកអ្នក៕
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment