ទិសដៅការអប់រំបង្រៀនក្មេងតាមតាមទំនៀមទំម្លាប់និងប្រពៃណីដែល តែងតែនាំគ្នាប្រព្រឹត្តកន្លងមក ស្តែងចេញជាទម្រង់ការត្រៀមខ្លួនពីវ័យក្មេងឈានទៅកាន់មជ្ឈឹមវ័យ ទើបបានជាអ្នករប់រំ ព្យាយាមធ្វើការស្រាវជ្រាវនិងជួយក្មេងអោយបានមកនូវអ្វីផ្សេងដែល ចាត់ទុកថាជាគុណលក្ខណល្អ ហើយស្តែងចេញនូវភាពអស្ចារ្យ ប្រដូចក្មេងទៅនិងភាជន៍ដេលទុកចោល ហើយការអបរំគឺជាការរកនូវ អ្វីផ្សេងដែលអ្នកអបរំយល់ឃើញថាល្អដាក់អោយពេញភាជន៍បើដាក់បាន កាន់តែច្រើនតែចាត់ទុកថា ក្មេងដែលទទួលបានការអបរំល្អហើយក៏ត្រៀមធ្វើជាចាស់ទុំកាន់តែ ច្រើនឡើងថែមទៀត។
នេះរាប់ថាជាការយល់ពុំទាន់សត្រឹមត្រូវប៉ុន្មានទេព្រោះថាក្មេងទាំងអស់ដែលកើតមក មិនមែនមានន័យថាពុំទាន់មានអ្វីនោះសោះឡើយ ផ្ទុយទៅវិញក្មេងម្នាក់ៗ កើតមកហើយមិនមែននាំមក នូវជាមួយអត្តសញ្ញាណរបស់ខ្លួនព្រមទាំងទេព្យកោសល្យនិងអំពើល្អផ្សេងៗ ដែលព្រះជាម្ចាស់ប្រទាន អោយគ្រាន់តែថាអ្វីៗទាំងនោះវានិងស្តែងចេញជាបណ្តើរៗព្រមគ្នានឹងការរីក ចម្រើនលូតលាស់ឈានទៅកាន់នីតិជនប៉ុណ្ណោះ។ ដូច្នេះការអបរំមិនមែនជាការផ្ទុកផ្អាក់អ្វីផ្សេងៗដែលអ្នកអបរំយល់ថាល្អ ក្នុងខ្សែភ្នែករបស់ខ្លួននោះទេ។ ប្រសិនណាបើការជួយក្មេងទាំងអស់អោយបានសិក្សាស្រាវជ្រាវដើម្បី អោយឃើញថាគេមានអត្តសញ្ញាណនិងអំពើល្អព្រមទាំងទេព្យកោសល្យអ្វី ខ្លះនោះ ហើយក៏ជួយគេអោយមានការអភិវឌ្ឍនូវអំពើល្អនិង ទេពកោសល្យទាំងនោះ។ តាមរយះជ្រុងនេះយើងអាចធៀបបានដោយត្រួសៗថាក្មេងម្នាក់ៗកើតមក ប្រៀបបាននឹងភាជន៍ដែល មានរបស់ផ្ទុកពេញ គ្រាន់តែថាដោយសារតែភាពទន់ខ្សោយវ័យក្មេងនៅពុំ ទាន់ដឺងថាខ្លូនមានអ្វីខ្លះនោះ ទេហើយត្រូវប្រើវាយ៉ាងដូចម្តេច ឬមានរបស់ហើយបែរជាពុំដឹងថាមានរបស់ ឬមិនទាន់រកឃើញនូវវិធី ដែលត្រូវដែលត្រូវយកមកប្រើដើម្បីខ្លួនឯងនិងដើម្បីសង្គមប៉ុណ្ណោះ។
ការពិតមួយនេះប្រាប់យើងអំពីសេចក្តីពិតម្យ៉ាងដែលសំខាន់ខ្លាំងក្នុងការអបរំ ពោលគឺសេចក្តីពិតត្រង់ថា វ័យក្មេងជាវ័យដែលមានតម្លៃ ពុំមែនជាវ័យឆ្លងកាត់ទៅកាន់មជ្ឈមវ័យដែល ចាត់ទុកថាជា វ័យមួយដែលមានតម្លៃប៉ុណ្ណោះឡើយ។ការយល់ថាវ័យក្មេងជាវ័យឆ្លងកាត់ ឬជាវ័យដែលជាវ័យដែល មានតម្លៃនោះ តែងតែចេញមកនូវក្នុងឥរិយាបអបរំរបស់អ្នកអបរំ។ អ្នកអបរំ មានឆន្ទះជួយអោយក្មេង ឆ្លងកាត់វ័យរបស់គេទៅអោយបានឆាប់រហ័សបំផុតតាមតែអាចធ្វើទៅបាន និងដំណើរការយ៉ាងរលួន បំផុតតាមដែលអាចធ្វើទៅបាន។ក្នុងអំឡុងពេលកំពុងឋិតក្នុងវ័យក្មេងនេះ ពួកគេត្រូវផ្តោតភ្នែកទៅកាន់មជ្ឈឹមវ័យដែលពួកគេនឹងទៅដល់នៅពេលដែលពួកគេបញ្ចាប់កម្មវិធីរួច។ លទ្ធផលដែលកើតចេញពី ការយល់ឃើញដូចពោលខាងលើនេះបានឆ្លុះបញ្ជាំងអោយឃើញអំពីខ្លួន កាលនៅពីក្មេង៕
0 comments:
Post a Comment