ដើម្បីធ្វើការយកនិងសរសេរព័ត៍មានអោយបានល្អអ្នកកាសែតប្រើកិច្ចសម្ភាសន៍ និយាយទៅកាន់ប្រជាជនដើម្បីទទួលបាននូវពត៌មានសំខាន់គឺយើងត្រូវស្ទាត់ ជំនាញនឹងមានការប៉ិនប្រសប់ក្នុងការធ្វើបទសម្ភាសន៍ដូចនេះអ្វីដែលជាការ ធ្វើសម្ភាសន៍គឺការសួរសំនួរហើយត្រូវចងចាំវាជាភារ:កិច្ចរបស់យើងជាការងារ ដែលយើងជ្រើសរើសធ្វើសួរសំនួរក្នុងនាមប្រជាពលរដ្ឋរបស់យើងដូចនេះ យើងត្រូវធ្វើការងារនោះឲ្យបានល្អបំផុតនោះដែលអាចធ្វើទៅ បានសំរាប់ពួកគេ។
ជាទូទៅមានរឿងពីរប្រភេទដែលយើងនឹងសម្ភាសន៍ ស្វែងរកព័ត៌មាន :
រឿងដំណឹងក្តៅមានដូចជារឿងគ្រោះថា្នក់ចរាចរអគ្គីភ័យសោកនាដកម្ម
វាអាចរហូតដល់ការធ្វើសន្និសិទកាសែត។យើងអាចត្រូវគេបញ្ជូនទៅទីនោះ ដោយមានព័ត៌មានស្តួចស្តើងបំផុត:វាបានកើតឡើងឬក៏វានឹងកើតមានឡើង
ហើយយើង ត្រូវរាយការណ៍ពីវា ដោយមិនមានការរៀបចំជាមុនគ្មានពេល
ស្រាវជ្រាវ។
រឿងដំណឹងត្រជាក់ជាធម្មតាវាជាគំនិតរបស់យើងឬក៏ជាការចាត់ពីនិពន្ឋនាយកហើយ យើងជារឿយៗមានពេលស្រាវជ្រាវវាជាមូលដ្ឋានខ្លះមុនយើងចេញទៅធ្វើ
កិច្ចសម្ភាសន៍ មនុស្សទាំងនោះ។
ជាការពិតវាចំាបាច់ណាស់ដែលយើងត្រូវការចំណាយ
ពេលដើម្បីស្រាវជ្រាវបន្ថែមខ្លះៗមានតែត្រៀមដូច្នោះទេទើបយើងនឹងអាចធ្វើ
បទសម្ភាសន៍នោះបានត្រឹមត្រូវ:យើងត្រូវតែរៀបចំ។យើងគួរដឹងថា មនុស្ស
ភាគច្រើនដែលអ្នកសម្ភាសន៍នោះជាមនុស្សមមាញឹក ដូចនេះអ្នកមិនត្រូវអោយ
គេគិតអំពីអ្វីដែលគេចំណាយពេលអត់ប្រយោជន៍និ យាយមករក យើងដោ
យសារតែយើងមិនបានរៀបចំអោយស្រួលបួលនោះទេ។
វាមានន័យថាអ្នកនឹងបានស្រាវជ្រាវអោយបានច្រើនល្មមទាល់តែអ្នកអាចសួរ
សំនួរបានល្អៗប្រសិនបើអ្នកធ្វើយ៉ាងនេះ អ្នកទំនងជាទទួលបាននូវចំលើយ
មានប្រយោជន៍កាន់តែច្រើនថែមទៀត។ផ្តើមចេញពីនេះគាត់បានពង្រីកទឹ្រស្តី វិធីសាស្រ្តធ្វើសម្ភាសន៍។
យើងអាចប្រើ គំនិតរបស់គាត់សំរាប់កិច្ចសម្ភាសន៍ទាំងពីរប្រភេទនេះដែល
យើងត្រូវធ្វើ :
- រឿងដំណឹងក្តៅ : នៅពេលដែលយើងគ្មានពេលរៀបចំទុកជាមុន។
- រឿងដំណឹងត្រជាក់ : នៅពេលដែលយើងមានពេលវេលាអាចស្រាវ ជ្រាវជាមុនបានខ្លះ ដើម្បីជា្របអោយបានច្បាស់។
សំនួរសំខាន់ៗដែលយើងគួរចងចាំនៅពេលដែលយើងសរសេររឿងសំរាប់
ទស្សនិកជន អ្នកស្តាប់របស់យើង… តើនរណា? តើអ្វី? តើនៅពេលណា ?
តើនៅទីកន្លែងណា? តើយ៉ាងណា ? តើហេតុអ្វី ?
ប៉ុន្តែយើងក៏ត្រូវដឹងដែរថាសំនួរដែលនាំមកនូវចំលើយល្អបំផុតនោះ ដែលជាចំលើយពេញលេញបំផុតជាចំលើយលំអិតបំផុតជាធម្មតាវាច្រើន
ផ្តើមដោយ : តើអ្វី ? តើយ៉ាងណា ? តើហេតុអ្វី ?
តើអ្វីដែលបានកើតឡើង ?ហើយ…
តើអ្វីដែលបានកើតឡើងបន្ទាប់ពីនោះទៀត ?
តើអ្វីដែលធ្វើអោយអ្នកគិតយ៉ាងដូច្នេះ ?
នុងការស្រាវជា្រវមានចំនុចជាច្រើនទៀតដែលធ្វើឲ្យយើងក្លាយទៅ
ជាង្នកធ្វើសម្ភាសន៍ប្រកបដោយប្រសិទ្ឋភាពទៅទៀតនោះមានដូចជា
· ជៀសវាងការនិយាយវែង មុននឹងចូលទៅចោទសំនួរ
ជារឿយៗអ្នកដែលយើង សម្ភាសន៍នឹងឆ្លើយតាមតែអ្វីដែលអ្នកបាន
និយាយហើយជៀសវាងការបង្ហាញ ចំលើយចំពោះសំនូររបស់អ្នក។
· ជៀសវាងការសន្មត ឬ មតិ ឬ បង្ហើបនូវការលំអៀងលើ
ប្រធានបទនៅពេលសួរសំនួរ។ជាថ្មីម្តងទៀតប្រធានបទនៃកិច្ចសម្ភាសន៍
របស់អ្នកទំនងជាប្រជែងនឹងការសន្មតរបស់អ្នក ឬក៏ជំទាស់ទៅនឹងគំនិត
របស់អ្នកហើយឆ្លើយថាជាជាងសួរសំណួរ។
ឧទាហរណ៍ :គេគ្រប់គ្នាដឹងថាផ្លូវខ្វែងគ្នាជាកនែ្លងមួយគ្រោះថ្នាក់។ ហេតុ
អ្វីបានជាគេមិនគិតគួរធ្វើអ្វីខ្លះដល់វាពីមុនមក? អ្នកនៅទីនោះដើម្បីធ្វើកិច្ច
សម្ភាសន៍ដើម្បីប្រមូលព័ត៌មាន គឺមិនមែនដើម្បីចូលរួមក្នុងការជជែកវែក
ញែកទេ។
ជៀសវាងសួរសំនួរជាន់គ្នា គឺការសួរសំនួរពីរនៅក្នុងន័យតែមួយ :
ជាឧទាហរណ៍តើនៅពេលដែលអ្នកសិក្សាចំពោះផ្លូវខ្វែងដ៏គ្រោះថ្នាក់នោះ
ហើយ តើពេលណាអ្នកចាត់វិធានការដើម្បីកែសំរួលវា?
នៅពេលធ្វើកិច្ចសម្ភាសន៍…ត្រូវឲ្យប្រាកដក្នុងការសួរសំនួរ។
អ្នកសម្ភាសន៍ជារឿយៗហើយជួនកាលអ្នកឃើញបញ្ហានេះកើតឡើងតាម
ទូរទស្សន៍ ឬក៏លឺតាមវិទ្យុធ្វើសេចក្តីថ្លែង ការមួយដែលអ្នក
ស្តាប់ទៅហាក់បីដូចជា គេកំពុងនាំទៅដល់សំណួរមួយ ប៉ុន្តែគេមិន
ដែលសួរវាសោះ។គេបានថ្លែងពាក្យសំដីហូរហែហើយទំនងដូចជាចង់
អញ្ជើញអ្នកត្រូវសម្ភាសន៍មកឆ្លើយតប។ បើអ្នកថ្លែងពាក្យសំដីអ្នកនិងមិន
ធ្វើអ្វីដែលអ្នកគិតថានិងធ្វើដើម្បីបានចំលើយចំពោះសំនួរសួររបស់អ្នកនិង
ដើម្បីបានពត៌មាន។ ប្រសិនបើក្នុងកិច្ចសម្ភាសន៍ ជាបឋមអ្នកថ្លែង
មតិហូរហែរដូច្នេះមនុស្ស ដែលអ្នកចូលធ្វើសម្ភាសន៍នោះអាចជជែកជា
មួយអ្នកអំពីសំដីរបស់អ្នក ហើយដោយហេតុនោះមិនបានផ្តល់ពត៌មាន
ឱ្យទេ បើពុំនោះ សោធទេ គេនិងយល់ថាអ្នកបានសំរេចចិត្តរួចទៅ
ហើយគេគិតថាវាយគ្មានប្រយោជន៍អ្វីដែលត្រូវនិយាយជាមួយអ្នកនោះទេ ហើយក៏ព្យាយាមបញ្ចប់ការសម្ភាសន៍ នោះទៀតៈ
គេមើលនាឡិការហើយនិយាយថាៈ
ខ្ញុំសូមទោសខញុំជាប់រវល់បន្តិច.....ខ្ញុំមានការណាត់ជួបជាមួយគេ។
ហេតុឥតបានពត៌មានដែលអ្នកត្រូវការសំរាប់រឿងរបស់ អ្នកឡើយ។
ដូច នេះការចោទសំណួរល្អៗ គឺពិតជាផ្នែកមួយដ៏សំខាន់
ក្នុងការដឹងនាំធ្វើកិច្ចសម្ភាសន៍មួយល្អសំខាន់សំរាប់ទទួលបានពត៌ល្អៗ....... សំរាប់អ្នកនិងសំរាប់ទស្សនិកជនអ្នកស្តាប់របស់ អ្នក។
ប៉ុន្តែនៅមានរឿងមូយទៀត ដែលមានសារៈសំខាន់ដូចសំនួរល្អដែរ។ជាការពិត អ្នកធ្វើសម្ភាសន៍ដ៏បិនប្រសព្វនោះគឺទៅ តាមវិទ្យាជីវៈបញ្ជាក់នៅការសំខាន់មួយទៀតនោះគឺថា....... ការស្តាប់ ! ប្រសិនបើអ្នកមិនបានស្តាប់ចំលើយ ដោយយកចិត្តទុកដាក់ទេ
អ្នកអាចបាត់ នូវបំណែកដ៏មានតំលៃ នៃពត៌មានឬក៏បាត់នូវអ្វីមួយដែលនាំ
ទៅរក ការសួរសំណួរកាន់ តែប្រសើថែមទៀត គឺសួរសំណួរមួយ អ្នកមិនបានគិតទុក
ជាមុន។ ហើយអ្នកបាត់នូវ ឱកាសដើម្បីទទួលបាននូវពត៌មានដ៏តំលៃ
សំរាប់រឿងរបស់អ្នក និងសំរាប់ទស្សនិកជនអ្នកស្តាប់របស់អ្នកអោនមានការ
ចាប់អារម្មណ៍នៅអ្វីដែលអ្នកបានសរសេរ៕
0 comments:
Post a Comment