នៅថ្ងៃ ទី០៩ ខែមិថុនា ឆ្នាំ២០១១សិក្សានុសិស្សផ្នែកទំនាក់ទំនង
សង្គមឆ្នាំទី១នៃសាលាបច្ចេកទេស ដុន បូស្កូខេត្តព្រះសីហនុ
បានធ្វើដំណើរទៅទស្សនកិច្ចនៅទីក្រុងភ្នំពេញ ។
ក្នុងគោលបំនងទៅទស្សនាក៏ដូចជាចុះកិច្ចសិក្សាតាមបណ្តា
ស្ថានីយ៏វិទ្យុ និងទូរទស្សន៏ដើម្បីពង្រើងនូវសមត្ថភាពបន្ថែមទៀត
ហើងចង់អោយសិក្សានុសិស្សទាំងអស់បានយល់ និងបានដឹង
កាន់តែច្បាស់អំពីរបៀបធ្វើការងារនូវទីនោះ។
ហើយយើងអាចទៅចុះទស្សនកិច្ចបានគឺដោយសារមានការជួយ
គ្រាំទ្រពីសំណាក់លោកពុកព្រមព្រៀងពីលោកគ្រូក្នុងផ្នែកទាំងអស់
សូមអរគុណ។
ក្រុមការងាររបស់យើងខ្ញុំបាទមានគ្នាចំនួន១៩នាក់ដែលជា
សិស្សឆ្នាំទី១ដែលក្នុងនោះក្រោមការដឺកនាំទៅដោយលោកគ្រូ
បីនាក់ដែលជាអ្នកមើលការខុសត្រូវលើពួកយើងខ្ញុំ ។
ពួកយើងបានចេញដំណើរពីសាលាបច្ចេកទេសដុន បូស្កូនូវវេលា
ម៉ៅង៤និង៤០នាទីព្រឹកគឺនូវថ្ងៃទី០៩ខែមិថុនាឆ្នាំ២០១១ហើយបាន
ទៅដល់ទីក្រុងភ្នំពេញនូវម៉ៅង៩.២០នាទីព្រឹក ។
ការទស្សនានូវស្ថានីយ៏ទូរទស្សន៏លើកដំបូងរបស់ក្រុមយើងខ្ញុំ
គឺនូវស្ថានីយ៏ទូរទស្សន៏ទ ទ ក TVK ហៅថាក្រសួងព័ត៍មាន
នៅរាជធានីភ្នំពេញអស់រយះពេលមួយម៉ោងគឺចាប់ពីម៉ោង១០
រហូមតដល់ម៉ោង១១ថ្ងៃត្រង់ ។
បន្ទាប់មកទៀតនៅម៉ោង២រសៀលយើងបានចូលនូវស្ថានីយ៏
មួយទៀតដែលមានឈ្មោះថាស្ថានីយ៏វិទ្យុជាតិកម្ពុជាFM:105.3
មីហ្កាហើត គឺមានទីតាំងនូវមណ្តុំវត្តភ្នំរហូតដល់ម៉ោង៣ ១៥នាទី
ទើបយើងចេញពីស្ថានីវិទ្យុជាតិកម្ពុជានោះ ។
នៅថ្ងៃដដែលនោះផងដែរក្រុមការងាររបស់យើងខ្ញុំបានទៅកាន់
ស្ថានីយ៏មួយទៀតដែលមានឈ្មោះថាស្ថានីយ៏ទូរទស្សន៏CTN
ខ័ណ្ឌឬស្សីកែវរាជធានីភ្នំពេញគឺចាប់ពីវេលាម៉ោង៣និង៥០នាទី
រសៀលរហូតដល់ម៉ោង៤ និង៤៥នាទីទើបយើងចាកចេញពី
ស្ថានីយ៏ទូរទស្សន៏CTNនោះ ។
ចំណាប់អារម្មណ៏
ក្រោយពីខ្ញុំបានទស្សនានូវតាមបណ្តាស្ថានីយ៏ទូរទស្សន៏ និង
ស្ថានីយ៏វិទ្យុរួចមកខ្ញុំបាទបានដឹងច្រើន និងយល់អំពីរបៀបធ្វើ
ការងារខ្លះៗនៅតាមស្ថានីយ៏វិទ្យុនិងទូរទស្សន៏ និងធ្វើអោយខ្ញុំ
បានដឹងអំពីរបៀបធ្វើពិធីករការយកពត៍មាននិងការងារផ្សេងៗ
ជាច្រើនទៀតដែលទាកទងទៅនិងការយកពត៍មានក៏ដូចជាការ
សរសេរពត៍មាន។
ជាចុងក្រោយក្នុងនាមខ្ញុំជាយុវសិស្សម្នាក់ដែលរៀននូវសាលា
បច្ចេកទេសដុន បូស្កូខេត្តព្រះសីហនុផ្នែកទំនាក់ទំនងសង្គម
ដំណាងអោយសិស្សផ្នែកទំនាក់ទំនងសង្គមនៃមិត្តភត្តិទាំងអស់
សូមអរគុណចំពោះលោកពុក សំណាងធំៗលោកពុក ចន ព្រមទាំងលោកគ្រូនាយកសាលាផ្ទាល់ព្រមទាំងលោកគ្រូក្នុងផ្នែក
ដែលបានបង្កើតកម្មវិធីនេះសំរាប់យើងខ្ញុំ៕
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment