ពិធីបុណ្យកត្តញ្ញូ


ឆ្នាំ២០១១ទី២៤ខែមិថុននៅសាលាបច្ចេកទេសដុនបូស្កូខេត្ត
ព្រះសីហនុបានធ្វើធីបុណ្យកត្តញ្ញូនៅព្រឹកថ្ងៃទី២៤ចាប់ពីវេលា
ម៉ោង៧និង៣០នាទីព្រឹកតទៅដែលកម្មវិធីនេះមានការចូលរួម
ពីសំណាក់មាតាបិតាសិស្សព្រមទាំងលោកគ្រូអ្នកគ្រូនៃសាលា
បច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុទាំងអស់ដែលបានបង្ហាត់
បង្រៀននូវសាលាបច្ចេកទេសដុន បូស្កូទាំងមូល ដែលកម្មវិធី
នេះអាចដំណើរការទៅបានដោយសារមានការជួយចូលរួមគ្រាំទ្រ
ពីសំណក់លោកពុកចនវិស័រ ដែលជាអធិការនៃសាលាបច្ចេកដុន
បូស្កូខេត្តព្រះសីហនុព្រមទាំងលោកពុក សំណាងលោកពុក យូជិនហើងក្រុមបងប្រុសជាច្រើនរូបទៀតពួកគាត់មកពីប្រទេស
វៀតណាមដែលជាអ្នកមើលការខុសត្រូវរបស់សិស្សស្នាក់ក្នុងនៅ
ក្រុងសាលាដុនបូស្កូទាំងអស់។កម្មវិធីនេះបានចាប់ផ្តើមពីម៉ោង៧ និង៣០នាទីព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ទើបចប់កម្មវិធី
នៅក្នុងកម្មវិធីនោះផងដែរក៍មានការសម្តែងនូវរបាំដែលជា
សិល្បះប្រពៃណីខ្មែរយើង ហើយក៏មានការសម្តែងនូងសាច់
រឿងខ្លីៗ ការច្រៀង ការសម្តែងផ្សេងៗ ការរាំក្បាច់សម័យ
របស់សិស្សយ៉ាងសប្បាយរីករាយដែលជាការសម្តែងរបស់
សិក្សានុសិស្សរៀននៅសាលាបច្ចេកទេសដុន បូស្កូក៍ដូចជា
សិក្សានុសិស្សរៀននូវសាលាសណ្ផាគារផងដែរ។
តាមសម្តីរបស់លោកគ្រូភឿន ដែលជាអ្នកសំរបសំរួល
នៃកម្មវិធីលោកបានមានប្រសាសន៏ថាកម្មវិធីធំនៃការបង្កើត
កម្មវិធីនេះគឺក្នុងគោលបំនងការសម្តែងនូវការដឹងគុណរវាង
កូនៗធ្វើការដឹងគុណចំពោះមាតាបីតា លោកគ្រូអ្នកគ្រូលោកពុក
ក៏ដូចជាលោកយាលោកតាព្រមទាំងមិត្តភក្តីដែលលោក
បាននិយាយថាជាថ្ងៃបុណ្យកត្តញ្ញូ។
នៅថ្ងៃនោះផងដែរក៏មានការអញ្ជើងចូលរួមពីសំណាក់
មាតាបីតាសិស្សដែលមកពីបណ្តាខេត្តផ្សេងៗគ្នាបានមក
ចូលរួមយ៉ាងច្រើនកុះករ នាឧកាសនោះផងដែរមាន
សិក្សានិសិស្សមួយចំនួនបានធ្វើការសម្តែងនូវការដឹង
គុណចំពោះមាតាបិតារបស់ខ្លួនដែលបានអញ្ជើងមក
ចូលរួមក្នុងកម្មវិធីនោះផងដែរ ។
មិនត្រឹមតែប៉ុណ្ណោះក៏មានការគោរពពីសំណាក់
លោកគ្រូអ្នកគ្រូធ្វើការដឹងគុណចំពោះលោកឪពុក ។
បន្ទាប់ពីធ្វើកម្មវិធីចប់នៅវេលាម៉ោង១២ថ្ងៃត្រង់សិក្សានុសិស្ស
ទាំងអស់ក៏ដូចជាលោកគ្រូអ្នកគ្រូព្រមទាំងមាតាបិតាសិស្សក៏
ដូចជាអាណាព្យាបាលសិស្សទាំងអស់បានមកចូលរួមញ្ញុំ
អាហារថ្ងៃត្រង់រូមគ្នាយ៉ាងសប្បាយរីករាយ ។

0 comments:

Post a Comment

 

Blogger news

Blogroll

About